Thursday, October 16, 2014
















ចិត្តវិជ្ជា  គឺជាវិទ្យាសាស្រ្តដែលសិក្សាអំពី ចិត្ត អារម្មណ៍
 សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹង
ការលូតលាស់មានបន្ត៖

ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត​ ឥរិយាបថ  បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។ ចិត្តវិជ្ជាគឺសិក្សាដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបទរបស់មនុស្ស អ្នកដែលសិក្សាចិត្តវិទ្យាត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ ។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធមុខងារនៃខួរក្បាល​ បុគ្គលិកលក្ខណៈឥរិយាបថ និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។ពាក្យចិត្តវិទ្យាមានន័យថា ការសិក្សាអំពីវិញ្ញាណមានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ ជំងឺផ្លូវចិត្ត​ មានប្រភពមកពីអ្វីដែលមានពិត មិនមែនមកពី ព្រលឹង ព្រាយ បីសាច អ្វីនោះទេ។