Thursday, August 21, 2014
















ព្រះគម្ពីរជាព្រះបន្ទូលនៃព្រះ
​ មានសេចក្តីចែងទុកមក​ថា
  "គ្រប់គ្នាបានធ្វើបាប
ហើយខ្វះមិនដល់សិរី
ល្អនៃព្រះ'' ហើយថា​ ដោយសារតែពឹងលើព្រះ​យេស៊ូវគ្រីស្ទជាព្រះអម្ចាស់ បានជាបាននឹង​បាន
សង្រោះរួច​ ។​

ដោះសារពីសេចក្តីសង្ក្រោះ
1.    ខ្ញុំកាន់មិទានបាន
2.    ខ្ញុំបង្អែបង្អង់ជាច្រើនដង
3.    ចិត្តខ្ញុំរឹងពេក
4.    ខ្ញុំមិនអាចលះបង់បាបកម្មបានទេ
5.    ខ្ញុំក៏ល្អដូចអ្អកដទៃដែរ
6.    ខ្ញុំចង់
7.    ចង់ជឿដែរ ប៉ុន្តែ​​​ ចាំសិន
8.    ជីវភាពគ្រីស្ទានពិបាកពេក ខ្ញុំមិនអាចប្រតិបត្តិបានទេ
9.    ខ្ញុំបានថ្វាយខ្លួនហើយ តែកាន់មិនទានបានទេ
10. ធ្វើជាគ្រីបរិស័ទនោះ តឹងតែងពេក
11. ធ្វើជាគ្រីបរិស័ទ ក្រែងគេធ្វើទុក្ខបុកម្នេញ
12. ខ្ញុំខ្លាចគេសើចចំអក
13. មិត្តភក្តិនឹងបោះបង់ចោលខ្ញុំ
14. ខ្ញុំចូលចិត្តខាងលោកីយខ្លាំងជាង
15. ខ្ញុំនៅក្មេងពេកនៅឡើយ
16. ហេតុអ្វីបានជាខ្ញុំត្រូវជឿព្រះយេស៊ូវ
17. ក្នុងចំណោមពួកគ្រីស្ទបរិស័ទ    មាននមុស្សមានពុតជាច្រើនពេក
18. កាល:ទេស:របស់ខ្ញុំច្រើនក្រៃពេក
           ​​​​​​                   សង្ឈឹមខុស
19. ខ្ញុំកាន់ចិត្តល្អហើយ
20. ខ្ញុំខំធ្ចើល្អអស់ពីចិត្តហើយ  ព្រះមិនអោយធ្វើអ្វីលើសពីនេះទៀតទេ
21. ខ្ញុំជាសមាជិកពួកជំនុំមួយរុប
22. ព្រះទ្រង់សប្បុរសពេក      មុខជាមិនដាក់ទណ្ទកម្មបាបជនទេ
​​​​                             សេចក្តីសង្ស័យ

23. ក្រែងព្រះកម្ពីរមិនមែនជាព្រះបន្ទូលនៃព្រះ
24. អំពីហេតុផលនៃបាប
                               សេចក្តីបង្រៀនក្លែងក្លាយ

25. បិសាចអារក្សអ្នកតា នឹងមន្តអាគម
26. ហោរាកែ្លងក្លាយ
27. ការគោរពរូបបដិមាករ
  ព្រឹត្តការណ៍ជាមូលដ្ឋាន
28. សិ្ថរភាពនៃព្រះ
29. ភាពជាព្រះគ្រីស្ទ
30. ព្រះគ្រីស្ទសុគតជាការចំបាច់     ដើម្បិលោះនមុស្ស
31. ព្រះគ្រិស្ទរស់ពីសុគតឡើងវិញ
32. សេចក្តីជំនុំជំរះដល់អនាគត
ចំណែកប៉ែកខាងគ្រិស្ទបរិស័ទ
33. អ្នកដែលសង្ស័យ  ក្រែងមិនបានសង្រោះ
34. អ្នកដែលលាក់បាំងអំពីបាប
35. អ្នកដែលធ្វេស ប្រហែស
36. អ្នកដែលមិនអានគម្ពីរ
37. អ្នកនឹងធ្វេសនឹងអធិស្ឋាន
38. អ្នកដែលធ្វេស  នឹងទាក់ទងជាមួយគ្រីស្ទបរិស័ទឯទៀត
39. អ្នកដែលខ្មាស   មិនហ៊ានថ្លែងប្រាប់ថាជឿដល់ព្រះគ្រីស្ទទេ
40. អ្នកដែលចុះចាញ់តាមសេចក្តីលួ្បង
41. អ្នកដែលមិនចំរើនដល់ព្រះគុណ
42. អ្នកដែលប្រកាន់គំនុំព្រមអត់ទោសអោយគេ
43. អ្នកដែលចង់ធ្វើជាគ្រីស្ទបរិស័ទ  ដ៏មានចិត្តរីករាយ


ដោះសាពីសេចក្តីសង្រោះ

សេចក្តីឆ្លើយតបដកស្រង់ពីគម្ពីរខ្លះ ជំរាបដល់អ្នកណាដែលពោលថា
១​​​​    ខ្ញុំកាន់មិនទាន់បានទេ
មកចុះ យើងនឹងពិក្សាជាមួយគ្នា ទោះបើអំពើបាឯងដូចពណ៌ក្រហមក៏ដោយ គង់តែនឹងបានសដូចហិម: ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចរោមចៀមវិញ អេសាយ ១:១៨។
ព្រះទ្រង់សំដែងសេចក្តីស្រលាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង រ៉ូម ៥:8
ព្រះយេស៊ូវទ្រង់មានបម្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការគ្រូពេទ្យទេ គឺពួកអ្នកដែលមានជម្ងឺវិញទេតើខ្ញុំមិនមកដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញ (ម៉ាថាយ ៩:១២,១៣)។
២​   ខ្ញុំនៅបង្អែបង្អង់ជាច្រើនដង
      នៅថ្ងៃនេះ បើឯងរាល់គ្នាឮសម្លេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ហេព្រើរ( ៣:,៩)។
មើល ឥឡូវនេះជាវេលាដែលគាប់ព្រះហឬទ័យទ្រង់មើល ថ្ងៃនេះជាថ្ងៃសង្រោះហើយ(កូរិនថូស ៦:២)។
ព្រះអម្ចាស់…ទ្រង់មានព្រះហឬទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់អឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ(ពេត្រុស៣:៩)។
   ចិត្តខ្ញុំរឹងពេក
      អញនឹងអោយឯងរាល់គ្នាមានចិត្តថ្មី ហើយដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តរឹងដូចថ្មពីរូបឯងចេញរួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា(អេសាយ ៣៦:២៦,២៧)។
បើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្កីចាស់បានកន្លង់បាតទៅ មើលគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ(កូរិនថូស៥:១៧)។
   ខ្ងុំមិនអាចលះបង់បាបកម្មបានទេ
      វេទនាណាស់ខ្ញុំ តើអ្មកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន អរព្រះគុណដល់ព្រះអង្គ គឺដោយសារពញរះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា…ដ្យិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប នឹងសេចក្តីស្លាប់ហើយ(រ៉ូម ៧:២៤,២៥ :២)។
៥​   ខ្ញុំក៏ល្អដូចអ្នកដទៃឯទៀតដែរ
         អ្នកណាដែលអួត នោះត្រូវតែអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ ដ្បិតមិនមែនជាអ្នកផ្ទុកផ្តាក់ខ្លូន​ឯង ដែលបានលើកតាំងនោះទេ គឺអ្នកណាដែលព្រះអម្ចាស់
ផ្ទុកផ្តាក់វិញ(យ៉ាកុប ២:១០)
គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្នាន់ផង(រ៉ូម ៣:១០)។
៦​​   ខ្ញុំចង់ជឿដែរ ប៉ុន្តែចាំសិន
​​      កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ៊ីទេ (សុភាសិត ២៧:១)។
ចូរស្វែងរកព្រះយេហ៊ូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនហើយឲ្យមនុស្សទុច្ទរិតចោលគំនិតអាក្រក់របស់ខ្លួនដែររួចឲ្យគេត្រឡប់មកឯព្រះយេហ៊ូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឹឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបូរិបណ៌ (អេសាយ ៥៥:,៧)។
  មិនត្រូវការឲ្យព្រះណាសង្រោះខ្ញុំទេ
     តើអ្នកណាអាចនិយាយបានថា ខ្ញុំបានជិរំចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធ រួចពីបាបខ្ញុំហើយ (សុភាសិត ២០:៩)។
គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម ៣:២៣)។
ព្រះយេស៊ូវមានបន្ទូល…ថា…មិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ…របស់អ្វីដែលមិនកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ(យ៉ូហាន ៣:,៦)។
  ខ្ញុំបានថ្វាយខ្លួនហើយ តែកាន់មិនបានទេ
    បើយើងលន់តួបាប នោះទ្រង់មានេះព្រះហឬទ័យស្មោះត្រង់ ហើយសុចរិត ប្រយ៉ោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុចរិតទាំងអស់ផង (១យ៉ូហាន ១:៩)។
ព្រះយេស៊ូវមានបន្ទូល…ថា ខ្ញុំជាផ្លូវជាសេចក្កីពិតហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ (យ៉ូហាន ២៤:៦)។
  ជីវភាពគ្រីស្ទានពីបាកពេកា​ខ្ញុំមិនអាចប្រតិបត្តិបានទេ
    ព្រះយេហ៊ូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហ៊ូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក(ទំនុកដំកើង ១២១:៥)។
    ព្រះអម្ចាស់យេស៊ូវទ្រង់មានបន្ទូលថា៖ ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្កាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលបានប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ (យ៉ូហាន ១០:២៧-២៩)។
១០  ធ្ចើជាគ្រីស្ទបរិស័ទនោះ តឹងពេក
       ព្រះអម្ចាស់យេស៊ូវទ្រង់មានបន្ទូលថា ៖ បើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹង…តើមានប្រយោជន៍អ៊ីដល់អ្នកនោះ(ម៉ាកុស ៨:៣៦)។
      ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះចោលផ្ទះសំបែង ឪពុកម្តាយ បងប្អូនា​ ឬប្រពន្ធកូនដោយយល់ដល់នគរព្រះ ឥតបានចំរើនកាន់តែច្រើនឡើងក្នុងសម័យនេះបានឡើយ ហើយលុះបរលោកនាយក៏នឹងបានជាវិតរស់អស់កល្បជានិច្ចថែមទៀតផង (លូកា ១៨:២៩,៣០)។
ដូច្នេះកុំឲ្យខ្វល់ខ្វាយា…ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាប់ហើយថា អ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ ចូរស្វែងរកនគរនឹងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង (ម៉ាថាយ ៦:៣១-៣៣)។
១១  ធ្វើជាគ្រីស្ទបរិស័ទ ក្រែងគេធ្វើទុក្ខបុកម្នេញ
ព្រះអម្ចាស់យេស៊ូវទ្រង់មានបន្ទូលថា ៖មានពរហើយអ្នករាល់គ្នាដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ អ្នករាល់គ្នាមានពរកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសទាំងសេចក្តីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំចូរមានចិត្តអំណរហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌(ម៉ាថា ៥:១០-១២)។
១២  ខ្លាចគេសើចចំអក
        ព្រះយេហ៊ូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីជួយឲ្យរួច (យេរេមា ១:៨)។
        ពីពោះព្រះអម្ចាស់យេហ៊ូវ៉ាទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ…ខ្ញុំមិនត្រូវខ្មាសឡើយ (អេសាយ ៥០:៧)។
        ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា ៖ អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំនឹងពាក្យខ្ញុំ…កូនមនុស្សនឹងមានសេចក្តីខ្មាស ដោយអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ (ម៉ាកុស ៨:៣៨)។
១៣   មិត្តភក្តិនឹងបោះបង់ចោលខ្ញុំ
         តើមិនដឹងទេឬអីថា ដែលស្រលាញ់ដល់លោកីយនោះគឺស្អប់ដល់ព្រះហើយ ដូច្នេះអ្នកណាជូលចិត្តចង់ធ្វើមិត្តសម្លាញ់នឹងលោកីយ នោះឈ្មោះថា
បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ (យ៉ាកុប ៤:៤)។
        ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ បើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាសម្លាញ់ខ្ញុំហើយ (យ៉ូហាន ១៥:១៤)។
១៤   ខ្ញុំចូលចិត្តខាងលោកីយខ្លាំងពេក
       កុំឲ្យស្រលាញ់លោកីយ ឬរបស់នៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រលាញ់លោកីយ អ្នកគ្មានសេចក្តីស្រលាញ់របស់ព្រះវរបិតា នៅក្នុងខ្លួនឡើយ
ដ្បិតអស់ទាំងសេចក្តីដែលនៅក្នុងលោកីយនេះ គឺជាសេចក្តីប៉ងប៉្រាថ្នារបស់សាច់ឈាម  នឹងសេចក្តីប៉ងប៉្រាថ្នារបស់ភ្នែក ហើយសេចក្តីអំនួតរបស់ជីវិត នោះមិនបានកើតពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ឯលោកីយនេះនឹងសេចក្តីប៉ា្រថ្នារបស់វា នោះកុំពុង់កន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឬទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ (១យ៉ូហាន ២:១៥-១៧)។
១៥  ខ្ញុំនៅក្មេងពេកនៅឡើយ
        ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ ទុកកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាអ្នកណាមិនទទួលនគរព្រះ ដូចកូនក្មេងតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ (លូកា ១៨:១៦,១៧)។
        ទ្រង់ហៅកូនក្មេងតូច ១ មក ដាក់នៅកណ្តាលពួកគេ រួចមានបន្ទូលជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះនោះចូលទៅក្នុងនគរស្ថានសួគ៌ ពុំបានឡើយ (ម៉ាថាយ ១៨:,៣)។
១៦   ហេតុអ្វីបានជាខ្ញុំត្រូវតែជឿព្រះយេស៊ូវ
        គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះដ្បិតនៅក្រោមមេឃ គ្មានឈ្មោះណាទៀត បានប្រទាន់មកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្រោះនោះឡើយ (កិច្ចការ ៤:១២)។
       អ្នកណាដែលមានព្រះបុត្រា នោះក៏មានជីវិតដែរតែបើអ្នកណាគ្មានព្រះរាជ្យបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ (១យ៉ូហាន ៥:១២)។
១៧   ក្នុងចំណោមគ្រីស្ទបរិស័ទ មានមនុស្សពុតច្រើនពេក
     ហេតុអ្វីបានជាអ្នកុមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនដូច្នោះ…អ្នកមានពុតអើយ ចូរយកធ្នឹំពីភ្នែករបស់ខ្លួនចេញជាមុខសិន នោហទើបនឹងបានឃើញច្បាស់ អាចនេងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ (ម៉ាថាយ ៧:,៥)។
    យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន ។ ហេតុនោះកុំបីឲ្យយើងរាល់គ្នានិទ្ទាគ្នាទៅវិញទៅមកទៀតឡើយ (រ៉ូម ១៤:១២,១៣)។
១៨  កាល:ទេស:របស់ខ្ញុំពិបាកក្រៃពេក
       កុំភ័យខ្លាចឡើយ ដ្យិតអញនឹងនៅជាមួយនឹងឯងកុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អើអញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
(អេសាយ ៤២:១០)។
       ទោះបើទូលបង្គំ ដើរនៅកណ្តាលសេចក្តីទុក្ខវេទនាគង់តែទ្រង់ចំរើនកម្លាំងដល់ទូលបង្គំ…ព្រះហស្តស្តាំនៃទ្រង់ នឹងជួយសង្រោះទូលបង្គំដែរ (ទំកុបតម្កើង ១៣៨:៧)។
       សូមអាន៖   ទំនុកតុម្កើង ៩:,១០:២៣ ១កូរិនថូស ១០:១៣ ២កូរិនទូស ១២:,១០ ភីលីប ៤:,,១៩ ។
សង្ឃឹមខុស

១៩  ខ្ញុំកាន់ចិត្តល្អហើយ
       ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិត នៅចំពោះព្រះបាន…មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មាន ក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង ចំណង់បើមនុស្ស
…តើនឹងបានយ៉ាងណាទៅ (យ៉ូប ២៥:-៦)។
ទ្រង់បានជួយសង្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះនឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តាល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ (២ ធីម៉ូថេ ១:៩)។
                     សូមអាន ៖សាស្តា ៧:២០ ម៉ាថាយ ១៩:១៦-២២ លូកា១៨:-១៤ រ៉ូម ៣២:៣២,៤ យ៉ាកុប ២:១០ ១យ៉ូហាន ១:៨។
២០    ខ្ញុំខំធ្វើល្អអស់ពីចិត្តហើយ ព្រះមិនឲ្យធ្វើអ្វីលើសពីនេះទៀតទេ
          មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ (កាឡាទី ២:១៦)។
ទ្រង់បានជួយសង្រ្គោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ…ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច (ទីតុស ៣:,៧)។
២១    ខ្ញុំជាសមាជិកនៃពួកជំនុំមួយរូប
         ព្រះយេហ៊ូវ៉ាមានបន្ទូលថា មិនមែនអស់អ្នកណាដែលគ្រន់តែនិយាយមកខ្ញុំថាឧព្រះអម្ចាស់ៗអើយ   ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ អស់អ្នកដែលធ្វើតាមព្រះហឬទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្រានអ្នកណាទៅឯព្រះវរបិតាបានឡើយ (ម៉ាថាយ ៧:២១ យ៉ូហាន១៤:៦)។
អស់អ្នកណាដែលទូលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានត្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ (យ៉ហាន១:១២)។
២២   ព្រះទ្រង់សប្បុរសពេក មុខជាមិនដាក់ទណ្ឌកម្មដល់បាបជនទេ
         សេចក្តីក្រោតរ​​បស់ព្រះបានសំដែងមកពីស្ថានសួគ៌ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស នឹងសេចទុច្ចរិតរបស់មនុស្ស រ៉ូម (១:១៨)។
ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កលជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិញសោះឡើយគឺសេចក្តីក្រោតរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង(យ៉ូហាន ៣:៣៦)។
         ព្រះអម្ចាស់ទ្រង់ប្រោសមនុស្ស ដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចសេចក្តីល្បួង ហើយឃុំទុកមនុស្សទុចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ (២ពេត្រុស ២:៩)។
២៣   ក្រែងព្រះគម្ពីរមិនមែនជាព្រះបន្ទូលនៃព្រះ
         បើ…យើងបានទទូលសេចក្តីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្តីបន្ទាល់របស់ព្រះ…គឺថាព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចា​មកយើងរាល់គ្នា គឺនៅក្នុងព្រះរាជបុត្រានៃព្រះ (១យ៉ូហាន ៥:,១១)។
        
បានចែងទុកតែប៉ុណ្ណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ
គឺជាព្រះរាជបុត្រានៃព្រះពិតហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ដោយមានសេចក្តីជំនឿ (យ៉ូហាន ២០:៣១)។
ព្រះយេស៊ូវមានបន្ទូលថា សេចក្តីដែលខ្ញុំបង្រៀននេះមិនមែនរបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ បើអ្នកណាចង់ធ្វើតាមព្រះហឬទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនេយាយដោយអាងខ្លួនខ្ញុំ (យ៉ូហាន ៧:១៦,១៧)។
២៤  អំពីហេតុផលនៃអំពើបាប
      កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតកាត់បានពូជនោះឯងវិញ (កាឡាទី ៦:៧)។
      គ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លូននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់ជាមានផ្ទៃ នោះសំរាលចេញមកជាឮអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់ (យ៉ាកុប ១:១៤,១៥)។
       ឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិញដ៏នៅអស់កល្បជានិច្ចដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (រ៉ូម ៦:២៣)។
សេចក្តីបង្រៀនក្លែងក្លាយ
២៥  បិសាច  អារក្សអ្នកតា  នឹងមន្តអាគម
       កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប  ឬគ្រូមន្គគាថាឡើយ កុំឲ្យពឺងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះជាយ៉េហ៊ូវ៉ាជាព្រះឯងរាល់គ្នា…ឯអ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា នឹងផិតទៅតាមគេ នោះអញនឹងតាំង មុខទាស់ចំពោះអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ (លេវីវិន័យ ១៩:៣១,២០,៦)។
    ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់វិញ្ញាណហើយចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានមកពីព្រះឬមិនមែន…យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណថ្លែងប្រាប់ថា ព្រះយេស៊ូវបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ តែវិញ្ញាណដែលមិនព្រមថាព្រះយេស៊ូវមិនបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ ១យ៊ូហាន (៤:-៣) ។
២៦   ហោរាក្លែងក្លាយ
     គ្មានពាក្យទំនាញណាក្នុងគម្ពីរ ដែលបានស្រាយតាមតែចិត្តនោះឡើយដ្យិតសេចក្តីទំនាញមិនដែលមកដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ឋរបស់ព្រះដែលបានទាញ ដោយសារព្រះវិញ្ញាណបរិសុទ្ឋទ្រង់បណ្តាលវិញ តែ…មានហោរាក្នែងក្លាយនៅក្នុងពួកជន ដូចជាមានគ្រូក្លែងក្លាយក្នុងអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលប័ត្សពួកបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យខ្លួនផង (ពេត្រុស ១:0,២១;:១)
២៧ ការគោរពរូបបដិមករ
       ព្រះទ្រង់មានបន្ទូលថា កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ៊ីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះឬគោរពប្រតិបត្តិតាមនោះឡើយ ដ្យិតអញជាយេហ៊ូវ៉ាជាព្រះនៃឯង អញមានសេចក្តីប្រច័ណ្ឌ (និក្ខមនំ ២០:,៥) ។
      ព្រះយេស៊ូវបានមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ
ដ្យិតមានសេចក្តីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់នៃឯង ហើយត្រូវគោរពដលើទ្រង់តែមួយប៉ុណ្នោះ» (ម៉ាថាយ ៤:១០)
ព្រឹត្តិការណ៍ជាមូលដ្ឋាន
២៨  ស្ថិរភាពនៃព្រះ
       ផ្ទៃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ (ទំនុកដំកើង ១៩:១) ។
       អ៊ីៗរបស់ទ្រង់ ដែលរកមិនឃើញ តាំងពីកំណើតលោកីមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹថសម័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក រ៉ូម (:២០)
     អ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ដល់អស់អ្នកណាដែលស្វែងរកទ្រង់ (ហេព្រើរ ១១:៦) ។
    ព្រះទ្រង់ជាវិញាញ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញាញនឹងសេចក្តីពិត (យ៉ូហាន ៤:២៤) ។
២៩ ភាពជាព្រះនៃគ្រីស្ទ
     ព្រះទ្រងមានព្រះបន្ទូលនឹងពួកព្ធយុកោ ដោយពូកហោរាជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាននោះកំពង់នៅខាងស្តាំនៃឬន្ធានុភាពនៅលើស្ថានដ៏ខ្ពស់ ។ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ធ្វើជាវិញាញ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង »ឳព្រះអើយ​បល៍ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀបរាបតទៅ…» (ហេព្រើរ (១:-,,៨) ។
សាវកប៉ុលចែងទុកថា៖ ខ្ញុំចង់ឲ្យអ្នករាល់គ្នា…បានស្គាល់…អាថ៌កមបាំងនៃព្រះ គឺជាព្រះគ្រីស្ទ…ដ្យិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្តិតនៅក្នុងទ្រង់​ ទាំងមានរូបអង្គផង (កូល៉ុស ២:,,៩)
    ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ ខ្ញុំហើយនឹង ព្រះវរបិតា គឺតែមួយព្រះអង្គទេ (យ៉ូហាន ១០:៣០)
៣០   ព្រះគ្រីស្តសុគតជាការចាំបាច់ ដើម្បីប្រោសលោះមនុស្ស

        សូមសរសើរដល់ព្រះ ដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា…យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះដោយសារព្រះលោហិតទ្រង់ (អេភេសូរ ១:,៧) ។
       យើងអង្វរគេជំនួសព្រះគ្រីស្តថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ ដ្យិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់បានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅអង្គនោះឯង (កូរិនថូស ៥:២០,២១) ។
       កាលយើងជាខ្មាំងសត្រូវ…យើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត (រ៉ូម ៥:១០)
      ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖កូនមនុស្សក៏បានមក…នឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង (ម៉ាកុស ១០:៤៥)
៣១  ព្រះគ្រីស្ទរស់ពីសុគតវិញឡើងវិញ
      នៅត្រង់ផ្នូរ ដែលគេដាក់ព្រះសពព្រះអម្ចាស់នៃយើងនោះ មានទេវតាមួយរូបបន្លឺស័ព្ទបា្រប់ថា៖ កុំឲ្យភ័យអីដ្យិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទីនោះទេ ដ្យិតទ្រង់មានព្រះជន្មឡើងវិញហើយ ដូចជាទ្រង់មានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ (ម៉ាថាយ ២៨:,៦)
     បន្តាប់ពីមានព្រះជន្មរស់ពីសុគតឡើងវិញ នោះព្រះអម្ចាស់យេស៊ូវ បានមាន
បន្លូលប្រាប់ពួកសិស្សរបស់ទ្រង់ថា៖ ហេតុអ្វីបានជាវិលវល់​ ហើយសង្ស័យក្នុងចិត្តដូច្នេះ ចូរមើលមកដៃនឹងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្យិតខ្មោចគ្មានសាច់ ឬឆ្អឹងដូចជាឃើញខ្ញុំទេ (លូកា ២៤:៣៨,៣៩)
៣២  សេចក្តីជំនុំជំរះដល់អនាគត
      ព្រះអម្ចាស់មានបន្ទូលថា៖ បើអ្នករាល់មិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នា (លូកា ១៣:៥) ។
      នេះជាសេចក្តីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្តីទុក្ខលំបាក…ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវទ្រង់លេចពីស្ថានសូគ៌ ជាមួយពួកទេវតានៃព្រះចេស្តាទ្រង់ នៅកន្នុងអណ្តាតភ្លើង ទាំងសងសឹកពួកដែលមិនស្គាល់ព្រះ ហើយនឹងពូកអ្នកមិនស្តាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង គេនឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ចឃ្លាតពីព្រះភក្រ្តនៃព្រះអម្ចាស់ (២ថែស្សាឡូនិច ១:,៩) ។
    ឥឡូវនេះ (ព្រះ) ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើ ឲ្យប្រែចិត្ត…ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលជំនុំជំរះលោកីយ ដោយយុតិធម៌ (កិច្ចការ ១៧:៣០,៣១) ។
ចំណែកខាងប៉ែកគ្រីស្ទបរិស័ទ
៣៣   អ្នកដែលសង្ស័យក្រែងមិនបានសង្រោះ
    ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា ៖ អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏អស់កល្បជានិច្ច ហើយមិនត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ (យ៉ូហាន ៥:១៣) ។
   សាវកយ៉ូហានបានចែងទុកមកថា ៖ ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ងើរមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បូឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ (១យ៉ូហាន ៥:១៣) ។
   សាវកប៉ុលបានសរសេរសេចក្តីចែកទុកមកថា ៖ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សាបញ្ជី ដេលខ្ញុំបានផ្ងើរទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង (ធីម៉ូថេ ១១:២) ។
៣៤  អ្នកដែលលាក់បាំងអំពើបា​ប
      អ្នកណាដែលលាក់បាំងការរំលងរបស់ខ្លួន នោះមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ (សុភាសិត ២៨:១៣) ។
    បើខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនព្រមស្តាប់ខ្ញុំទេ (ទំនុកដំកើង ៦៦:១៨) ។
    បើយើងរាល់គ្នាថា យើងមានសេចក្តីប្កបនឹងទ្រង់តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថា​ យើងកុហកហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ  តែបើយើងរាល់គ្នាដើរក្នុងពន្លែវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លែដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីអំពើបាបទាំងអស់ បើ…យើងថាយើងគ្មានបាបសោះ នោះឈ្មោះថា យើងបញ្ឆោតសល់ខ្លួនហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ (១យ៉ូហាន ១:-៨) ។
៣៥ អ្នកដែលឆ្វេសប្រហែស
     ជីវិតអ្នករាល់ជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែមួយភ្លែត រួចបាត់ទៅ (យ៉ាកុប ៤:១៤) ។ត្រូវប្រយ៏តដោយមធ្យ៏ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឳកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ (អេភាសូរ៥:១៥,១៦) ។
 កូនដែលមានប្រាជ្ញា រមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់ពាក្យបន្ទោលទេ (សុភាសិត ១៣:១) ។
 អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័តក្រែងលោដួល (១កូរិនថូស ១០:១២) ។
៣៦  អ្នកដែលមិនអានគម្ពីរ
     កុំឲ្យគម្ពីរក្រិត្យន័យនេះភ្លាចបាត់ពីមាត់ឯងឡើយ គឺត្រូវនឹកជញ្ជឹងទាំងយប់ទាងថ្ងៃវិញ ដើម្បីឲ្យបានកាន់ហើយប្រព្រឹត្តអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្យិតគឺយ៉ាងនោះ ដែលឯងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើង (យ៉ូស្វេ ១:៨) ។
​​​   អ្នកបានស្គាល់បទគមគម្ពីរទាំងប៉ុនា្មន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាបការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដគរង់ នឹងការបង្ហាតខាងឯសេចក្តីសុចរិតដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានទាំងគ្រប់ទាំងចំណេះ សំរាប់ធ្វើការល្អគ្រប់មុខ (២ធីម៉ូថេ ៣:១៥-១៧) ។
៣៧  អ្នកដែលធ្វេសនឹងអធិស្ឋាន
   ព្រះអម្ចាស់យេស៊ូវទ្រង់បង្គាប់ថា ៖ ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ (ម៉ាថាយ ២៦:៤១) ។
  ព្រះយេស៊ូវធ្វើជាគំរូឲ្យយើងត្រាប់តាម កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
(ម៉ាកុស​១:៣៥)​ ។
  សាវកម្នាក់បានបង្រៀនថា៖ កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាននឹងពាក្យទូលអង្វរ ទាំងពោលពាក្យអព្រះគុណផង យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគិនិតនឹងជួយការពារចិត្ត ហើយនិងគិនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ (ភីលីព ៤:,៧) ។
៣៨  អ្នកដែលឆ្វេសនឹងទាក់ទង ជាមួយគ្រីស្ទបរិស័ទឯទៀត
   សាវកបានបង្រៀនថា៖ ដូចជារូបកាយមួយមានតែអវៈយវៈទាំងនោះ ទោះមានច្រើនក៏ពិតគង់តែរួមគ្នាមកជារូបតែមួយទេ  នោះគ្រីស្ទក៏ដូច្នោះដែរ…ដ្យិត…យើងបានទទួលបុណ្យជ្រមុដ ចូលក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតេមួយ…ព្រះទ្រង់បានដាក់ចុះនូវអវៈយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឬទ័យទ្រង់…អ្នករាល់ជារូបកាយនៃព្រះគ្រីស្ទហើយជាអវៈយវៈរបស់រូបកាយរៀងខ្លួន (១កូរិនថូស ១២:១២,១៣,១៨,១៧) ។
   អ្នកទាំងនោះនៅតែព្យាយាម ក្នុងសេចក្តីបង្រៀនេបស់ពួកសាវក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំប៉ុងនឹងសេចក្តីអធិស្ឋានផង…ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា (កិច្ចការ ២:៤២,៤៤) ។
៣៩  អ្នកដែលខ្មាស មិនហានថ្លែងប្រាបថា ខ្លួនជឿដល់ព្រះក្រីស្ទទេ
    ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា ៖ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំនៅមុខមនុស្សលោក នោះខ្ញុំទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំព្រះវរបិតាខ្ញុំគង់ដែលស្ថានសួគ៌ដែរ  តែអ្នកណាមិនព្រមទទួលស្គាល់ខ្ញុំនៅមុខមនុស្សលោកទេ  នោះខ្ញុំមិនព្រមទទួលស្គាល់អ្នកនោះនៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ (ម៉ាថាយ ១០:៣២,៣៣) ។
សាវកប៉ូលបានសរសេរចែងទុកមកថា ៖ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញដ៏មានអំណាច ដូច្នោះមិនត្រូវអ្នកមានសេចក្តីខ្មាសចំការធ្វើបន្ទាល់ពីព្រះអម្ចស់នៃយើង…ឡើយ។ ខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដឹងល្អនៃព្រះទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរេប់នឹងជួយស
ង្រ្គោះដល់អស់អ្នកណាដែលជឿ (២ធីម៉ូថេ ១:,៨ រ៉ូម ១:១៦) 
   សាវកពេត្រុសសរសេរចែងមកថា ៖ បើអ្នករាល់គ្នាឧស្សាហ៍នឹងប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា តែបើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរពិត មិនត្រូវឲ្យអ្នកខ្លាចចំពោះសេចក្តីស្ញែងខ្លាចរបស់គេឡើយ ក៏កុំឲ្យថប់បារម្ភដែរ ចូរតាំងព្រះគ្រីស្ទឡើងជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា…ហើយឲ្យប្រុងប្រៀបជានិច្ចដោយសុភាព
ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា (១ពេត្រុស ៣:១៣-១៥) ។
៤០  អ្នកដែលចុះចាញ់ បណ្តោយតាមសេចក្តីល្បួង
    គ្មាន់សេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនោវេលាណាដែលត្រូវល្បួងនោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បិឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន (១កូរិនថូស  ១០:១៣) ។
 មានេពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្យិតកាលណាត្រូវល្បួងល ឃើញថាខ្ជាប់ខ្ជួន់ហើយនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់ទ្រង់សន្យានឹងឲ្យដល់អស់អ្នកណា ដែលស្រលាញ់ទ្រង់ (យ៉ាកុប ១:១២) ។
    ឳព្រះវរបិតានៃយើងខ្ញុំ…សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញ (ម៉ាថាយ ៦:,១៣) ។
៤១  អ្នកដែលមិនចំរើនព្រះគុណ
    ព្រះអម្ចាស់យេស៊ូវទ្រង់មានបន្ទូលថា ៖ ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត…ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ​ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចបង្កើតផលបានដោយឯលឯងបានទេ ដូច្នេះ អ្នករាល់ក៏ពុំបានដែរ លើកនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់អ្នកនោះនោះទើបបង្កើតបានផលឡើងជាច្រើន ដ្យិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនេងធ្វើអ្វីបានទេ (យ៉ូហាន ១៥ :,,៥) ។
    សាវកពេត្រុសសរសេរទុកមកថា ៖ ចូរប្រយ័ត្ន…ក្រែងធ្លាក់ពីសេចក្តីខ្ជាប់ខ្ជួន របស់អ្នករាល់ក្នាចេញដោយបណ្តោយតាមសេចក្តីវង្វេងរបស់ពួកទទឹងច្បាប់នោះចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះងម្ចាស់ (២ពេត្រុស ៣:១៧,១៨) ។
៤២  អ្នកដែលប្រកាន់គំនុំ មិនព្រមអត់ទោសឲ្យគេ
     សាវកប៉ុលបានសរសេរទុកមកថា ៖ ចូរខំដាក់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កមហឹងឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សណ្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ (អេភេសូ ៤:៣១,៣២) ។
     ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា ៖ បើអ្នករាល់គ្នាអត់ទោសចំការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ ព្រះវរបិតានៃអ្នក ដែលគង់នៅស្ឋានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ
តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់បានប្រព្រឹត្តធ្វើដែរ (ម៉ាថាយ ៦:១៤,១៥) ។
៤៣   អ្នកដែលចង់ធ្វើជាគ្រីស្ទបរិស័ទ ដ៏មានចិត្តរីករាយ
    ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអេព្រះគុណគ្រប់ករទាំងអស់ចូរមើគ្រប់
ការទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្តីដែលត្រឹមត្រូវ ចូរចៀសចេញពីសេចក្តីវាងអាក្រក់គ្របយ៉ាង (ថែស្សាឡូនិច៥:១៦,១៨,២១,២២) ។ប្រ
   កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវឲ្យយល់បំណងព្រះហឬទ័យព្រះអម្ចាស់
   កុំឲ្យស្រវឹងស្សា ដែលនាំឲ្យព្រើលចិត្តឡើយ តែត្រូវឲ្យពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើងទំនុកបរិសុទ្ធ នឹងចំរៀប្រងខាងឯវិញ្ញាណ ទាំងច្រៀងទាំងសរសើរដល់ព្រះជាអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា
ជាដរាប ក្នុងគ្រប់ទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ (អេភេសូរ ៥:១៧-២០) ។