Saturday, November 29, 2014










នៅព្រឹកមិញនៅម៉ោង​​ មានគ្រោះថ្នាក់ចរណ៍មនៅសេះសដូចនេះហើយបើជាអ្នកស្តាប់បានជឿនូវអ្វីដែលគេបាននិយាយមែនជាព័ត៍មានពិតនោះពេលខ្លះក៏អាចពិតដែរ។
គឺជាគំនិតដែលមនុស្សមាន

Thursday, November 27, 2014




ថ្ងៃព្រហស្បត្តិ៍ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិសិត្សឆ្នាំទី២នៃសាលាបច្ចេក​ទេស​ដុនបូស្កូខេត្តកែបបានធ្វើដំណើរទៅកាន់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលរួមសិក្ខាសាលាសិក្សាផ្នែកទំនាកទំនងសង្គម ដែឡសិក្ខាសាលានេះបានដឹកនាំ
ដោយលោក ពុក លីសំណាង​ដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមមី(Noemi)ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំង លោកគ្រូ Lev Tula និង ជាមួយលោកគ្រូ អ្នកគ្រូ ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់។

ក្នុងខណៈពេលនៃការជួបជុំគ្នានេះផងដែរ ក៏មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី (Noemi)  ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅក្នុងប្រទសបារាំង។ អ្នកគ្រូណូអេមី (Noemi)មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំងផងដែរ។ គាត់ចាប់ផ្តើមធ្វើការជា ការអ្នកការសែតនៅក្នុងស្ថានីយ៍ វិទ្យុអស់រយៈពេលមួយឆ្នាំ នៅពេលដែល គាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុគាត់បានទៅរៀនបន្តនូវជំនាញជាអ្នកការសែត។ ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំង ដែលជាក្រុមហ៊ុន TF1។ នៅពេលដែលគាត់ធ្វើការនៅ ទូរទស្សន៍ជាលើកដំបូង គេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជន។ តាមបទពិសោធន៍របស់អ្នកគ្រូណូអេមី (Noemi)  គាត់បាននិយាយថា ការងារជាអ្នកប្រមូលយកពត៌មាន ត្រូវតែមានភាពអត់ធ្មត់ ព្រោះថាពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មាន មានប្រជាពលរដ្ឋខ្លះ ដែលនិយាយពាក្យមិនគួរសម្យទៅកាន់អ្នកការសែត រឺក៏អាចជាប្រើពាក្យសំដីគំរោះគំរើយ មិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។ អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យ ប្រជាជន ផ្តល់ពត៌មានដែលជាក់លាក់និង មិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។ អ្វីដែលអ្នកគ្រូណូអេមី (Noemi) បាននិយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺថាមិនត្រូវ បោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ ហើយជាចុងក្រោយអ្នកគ្រូណូអេមី (Noemi) បានប្រាប់អោយខិតខំរៀនសូត្រដើម្បីទទួលបាននូវជោគជ័យក្នុងការរៀនសូត្រផងដែរ។ ហើយក្រោយពីបញ្ចប់សិក្ខាសាលាសិស្សផ្នែកទំនាក់ទំនងសង្គមកែបនិងកំពុងសោមស្តីពីកម្មវិធីទូរទស្សន៏ជាមួយអ្នកគ្រួណូអេមី (Noemi)រួចមក។ សិស្សានុសិស្សទាំងអស់បានធ្វើដំណើកំសាន្តជាមូយគ្នានៅឆ្នេរ អូទ្រេះ​ ខេត្តព្រះសីហនុ​។


Psychology 
The scientific study of mind and behavior.
Including ៖
Gender
Personality
Culture
Society
Age
Social background
Education and
Social Psychology

Media:
  Child development
  Cognitive Psychology
  Brain function

  •   Child Development
              Attachment:
                A close emotional bond between an infant or toddler and primary  caregiver, a strong bond being vital for the child's normal behavioral and Social development.
We know and we hear when we were on the womb while someone speaking.

  • Behaviors of attached infants and caregivers; 
          Seek proximity ( they want to stay close together ).

  • Why they keep their child closer?
          Because the children they can not care themselves.

  • Distress of separated unhappiness or upset.
  • Stranger fear: Cry afraid.
         Critical period for attachment Lorenz ( 1935 ) worked with goslings ( baby geese ). They attached to him because he was the first moving object they saw after they attached.
         Schafer and Emerson ( 1964 ) stages of development stage.

  1. Asocial stage 0-6 weeks: Baby does not mind who picks he/her up. But prefers people to objects.
  2. Indiscriminate 6 weeks to 6 or 7 months: The baby is more sociable and can recognise irs parents but there is stranger fear or separation fear.
  3. Discriminate attachment 7 to 18 months : Baby will protest if separated and will show stranger fear.
  4. Multiple attachments 10 months on wards: Baby forms attachments will other caregivers: Baby attach to the person who interacts with them and shows an interest in them ( care, play with them, cuddles them.

Tuesday, November 11, 2014


នៅពេលដែលទារកនៅក្នុងផ្ទៃរបស់ម្តាយ ទារកអាចដឹងនូវអ្វីដែលម្តាយ បានធ្វើនៅខាងក្រៅ គ្រប់ពាក្យសម្តី របស់ម្តាយឬ ឪពុកដែលបាននិយាយទារកអាចស្តាប់លឺទាំងអស់។ ទារកមិនអាចយល់នូវអ្វីដែលម្តាយឬឪពុកបានធ្វើឬនិយាយ ប៉ុន្តែទារកអាចទទួលពត៌មានដែលគេបានលឺដាក់ទុកក្នុង ផ្នែកមួយនៃខួរក្បាលដែលគេហៅថា អនុសម្បជញៈ(Sub-Conscious)។ ពត៌មានដែលបានរក្សាទុកក្នុងផ្នែកនេះអាចស្ថិនៅក្នុងខួរក្បាលរបស់ទារកអស់មួយជីវិត។ ដូចនេះហើយបានជាឪពុកម្តាយខ្លះមិនហ៊ាននិយាយអ្វីដែលបង្កឲ្យមានការប៉ះពាល់ដលកូនទេនៅពេលដែលកូននៅក្នុងផ្ទៃ។ ពេលខ្លះនៅពេលដែលឪពុកម្តាយមិនដឹងអំពីបញ្ហានេះ គ្រូពេទ្យតែងតែបា្រប់ទៅឪពុកម្តាយមិនឲ្យនិយាយគ្នាផ្តេសផ្តាស ឲ្យទារកលឺ ឬមិននិយាយាគ្នាខ្លាំងដែលរំខានដល់កូន ជាពិសេសម្តាយព្រោះម្តាយជាអ្នកដែលពោពោះកូន នៅជាមួយកូនច្រើ​នជាងគេ។
រឿងទាំងអស់នេះអាចទាក់ទងទៅដល់ការគិតរបស់ក្មេងនៅពេលដែលក្មេងនោះកើតមក និងធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ និងអត្តចរិករបស់ក្មេង។ រឿងដែលទារកបានលឺនៅពេលដែលគេនៅក្នុងផ្ទៃ គេបានរក្សាទុកនៅក្នរខួរក្បាល ដែលពេលខ្លះអាចកកើតជាសុបិន។
ការយល់សុបិននេះមានលក្ខណៈខុសៗគ្នាទៅតាមការគិត និងការចង់ចាំជាប់នៅក្នុងខួរក្បាលរបស់បុគ្គម្នាក់ៗ។តាមការស្រាវជា្រវបានបង្ហាញថា សកម្មភាពអ្វីដែលមនុស្សបានធ្វើ ឬបានគិតខណៈពេលពីថ្ងៃ វាបានដក់ជាប់ក្នុងខួរក្បាល បន្ទាប់មកនៅពេលដែលយើងចូលទៅដំណេក ខួរក្បាលរបស់យើងនៅតែធ្វើការ។រឿងណាដែលយើងគិតអំពីវាខ្លំាងជាងគេ វានឹងបង្ហាញចេញជាសុបិន ទៅតាមការគិតរបស់យើង។ សុបិនភាគច្រើកើតឡើងនៅបន្ទាប់ពីមនុស្សទើបនឹងចាប់ផ្តើមលង់ដំណេក និងនៅមុនពេលដែលយើងក្រោកពីដំណេក។

ហេតុអ្វីបានជាយើងសុបិនឃើញអ្វីដែលយើងមិនដែលបានគិតពីវា ហើយយើងមិនដែលបាន ជួបវាពិមុនមក? ចំពោះការសុបិនជាអាចកើតឡើងជាញឹកញាប់នូវរឿងដែលយើងមិនបានគិត និងមិនដែលបានេជួបប្រទះពីមុនមក។ រឿងទាំងអស់នេះកើតឡើបណ្តាលមកពី រឿងដែលដក់ទុកនៅក្នុងផែ្នកមួយនៃខួរក្បាលរបស់យើងដែលគេហៅថា អនុសម្បជញៈ(Sub-Conscious)។ អនុសម្បជញៈនេះមានឥទ្ធិពលលើពីអ្វីដែលយើងបានដឹងនិងអ្វីដែលយើងបានមើលឃើញ។
រឿងដែលបានរក្សាទុកនៅក្នុងផ្នែកនេះភាគច្រើនសុទ្អតែជារឿងដែលយើងបានទទួលវាខណៈពេលដែលយើងនៅជាទារក។យើងមិនដែលបានដឹងពីអ្វីដែលនៅក្នុងសុបិនរបស់យើង យើងមិនដែលបានគិតពីអ្វីដែលបានកើតឡើងក្នងសុមិនរបស់យើង ប៉ន្តែយើងប្រែហែលជាធ្លាប់បានស្តាប់លឺ ឪពុកម្តាយយើយនិយាយនៅពេលដែលយើងនៅក្នុងផ្ទៃ។ ហេតុនេះហើយបានជាពេលខ្លះយើងមានសុបិនប្លែកៗ ហើយជួបរឿងប្លែកៗ ដែលយើងមិនដែលបានគិតវាពីមុន។
(Conscious)
         យើងម្នាក់ៗក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន​ គ្រប់បែបគ្រប់យ៉ាងនិងគ្រប់រសជាតិផងដែរ!ហើយដូច្នេះតើរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត?លោកអ្នកអាចបិទភ្នែករបស់លោកអ្នកមួយសន្ទុះដើម្បីធ្វើការស្រមើ
ស្រមៃដល់រឿងអតីតកាលរបស់លោកអ្នក។តើលោកអ្នកបាននឹកឃើញរឿងរ៉ាវអ្វីខ្លះដែលចាស់បំផុតនៅក្នុងជីវិតរបស់អ្នក?ខណៈពេលដែលោកអ្នកបិទភ្នែក លោកអ្នកអាចនិងឃើញរឿងដែលលោកអ្នកស្អប់បំផុត​ ឬលោកអ្នកស្រលាញ់បំផុតដែលអំពើនោះបានដិតជាប់ក្នុងចិត្តលោកអ្នកមករហូត....។ចំពោះអ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអំពីចិត្តវិទ្យាហើយបានចែកអង្គចងចារបស់មនុស្សជាពីរប្រភេទគឺ៖
ផ្នែកទីមួយគេហៅថា សម្បជញ្ញៈ (Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញ ការប៉ះពាល់ ការស្តាប់ឭ។ផ្នែកទីពីរគេហៅថា អនុសប្បជញ្ញៈ(Subconscious) ៖គឺអ្វីដែលយើងមិនអាចចងចាំតែវាមានឥទ្ធិពលចំពោះជីវិតរបស់លោកអ្នក។
(Sub Conscious)

កាលពីយើងនៅតូចៗ យើងតែងតែទទូលបាននូវការស្រលាញ់និងថ្នាក់ថ្នមពីឪពុកម្តាយរឺក៏បងប្អូន សាច់ញាតិរបស់យើង​ ហើយគ្រប់កាយវិការស្ថានភាពទាំងអស់ដែលពួកគេបានធ្វើមកលើយើង គឺវាស្ថិតនៅក្នុងអង្គចងចាំរបស់យើង។ ប៉ុន្ដែដែលលសំខាន់ជាងនេះគឺនៅត្រង់ថាតើវាស្ថិតនៅក្នុងអង្គប្រភេទមួយណា។ តើលោកអ្នកនឹងឃើញនៅរឿងរ៉ាវដែលចាស់បំផុតក្នុងជីវិតរបស់លោកអ្នកនៅអាយុ ២ឆ្នាំឬ៤ដែររឺទេ? បើសិនជាលោកអ្នកអាចនឹកឃើញរឺក៏អាចចងចាំបានន័យថា ការចងចាំរបស់លោកអ្នកគឺមានកម្រិតខ្ពស់​ ប៉ុន្តែមិនងាយនឹងមានជនណាម្នាក់អាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅចន្លោះអាយុនេះ។ តែបើលោកអ្នកអាចចងចាំវាបានគឺ បានន័យថាតថភាពនោះស្ថិតនៅក្នុងអង្គចងចាំប្រភេទ សម្បជញ្ញៈ (Conscious)​។ គ្រប់រឿងរ៉ាវទាំងអស់វាតែងតែស្ថិតនៅខួរក្បាលរបស់យើង តែបញ្ហាទាំងនេះគឺយើងនឹកមិនឃើញវាតែប៉ុនណ្ណោះ។ តើលោកអ្នកធ្លាប់មានអារម្មណ៍ថា នៅពេលដែលលោកអ្នកទៅកាន់កន្លែងណាមួយឬក៏ជួបរឿងរ៉ាវណាមួយ ហើយលោកអ្នកមានអរម្មណ៍ថាដូចជាធ្លាប់មកកន្លែងនេះម្តង ឬក៏ធ្លាប់ជួបរឿងរ៉ាវនេះម្តងទេនោះបានន័យថារឿងរ៉ាវទាំងអស់នោះស្ថិតនៅក្នុង អនុសម្បជញ្ញៈ (Subconscious) ​របស់លោកអ្នក។ អ្នកវិទ្យាសាស្រ្តបាននិយាយថា ទារកអាចចងចាំរាល់ពាក្យសម្តីរបស់ឪពុកម្តាយដែលបាននិយាយមកកាន់ពួកគេ​ តែនៅពេលដែលគេធំដឹងក្តីគេនឹកមិនឃើញនូវរឿងទាំងអស់នោះទេ ប៉ុន្តែទារកនោះនឹងអាចនិយាយ រាល់ពាក្យសម្តីរបស់ឪពុកម្តាយរបស់គេដែលបាននិយាយទៅកាន់គេនៅពេលដែលគេនៅតូច ខណៈពេលឪពុកម្តាយរបស់គេនិយាយទៅកាន់គេនូវពាក្យសម្តីណាមួយ រួចកូនរបស់គេធ្វើការចាប់យកនូវពាក្យសម្តីទាំងនោះ​ នោះគេហៅថា អនុសម្បជញ្ញៈ​។ 

Monday, November 10, 2014



        ការបន្តពូជរបស់មនុស្សនៅក្នុងផ្ទៃម្តាយ
ជាពិសេសនៅក្នុងពិភពលោកយើងនេះតែងតែមានបុរស់និង​ស្រ្តីរស់នៅលាយលំជាមួយគ្នាជានិច្ច។ទោះជាម្តាយឪពុកបានបង្កើតកូនៗតាំងពីតូចរហូតដល់ធំយ៉ាងណាដ៏ដោយលោះដល់កូនៗធំឡើងពួកគាត់មានចិត្តស្រលាញ់គ្នាដែលមានភេទផ្ទុយគ្នា។ហើយប្រុសនិងស្រីតែងតែបុរស់ស្រលាញ់ស្រីស្រីស្រលាញ់ស្រីហើយបុរស់ទៅចូលទៅចែចូវ​នារីមុនមានស្រីទៅចែចូវបុរសដូចគ្នាប៉ុន្តែភាគតិចជាបុរស់។ពួកគាត់មានការព្រមព្រៀងគ្នាចេះយល់ចិត្តគ្នាស្ម័គ្រចិត្តរៀនការជាមួយគ្នាធ្វើជាប្តីប្រពន្ធប្តូរផ្តាច់ជីវិតលោះស្លាប់ពីលោកនេះទៅ។នេះហើយដោយសារមនុស្សយើងមាននិស័យជាមួយគ្នាតាំងពីកំណើតមកម្លេះ។មានបន្តដូចខាងក្រោម៖
ជាធម្មតាស្ត្រីគ្រប់រូបតែងតែឆ្លងកាត់ការមានផ្ទៃពោះនៅពេលពួកគេមានគួរស្រកររួច។​ហើយពួកគេមានការលំបាកនៅពេលពួកគេសម្រាលនិងមានការស៊ូទ្រាំហើយឈឺចាប់បំផុត។​មុនពេលដែលស្ត្រីឆ្លងកាត់ការមានផ្ទៃពោះ







  ស្ត្រីត្រូវឈានទៅដល់ការរួមភេទជាមុនសិនគឺត្រូវមានលក្ខណះ។
ការបង្កកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោលហើយបង្កើតបានជាស៊ីកូត។ការបង្កកំណើតរបស់មនុស្សមានបីដំណាក់កាលគឺការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត២ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលតាមភ្នាសកោសិកាផូលីគុលដែលរុំ
ព័ទ្ធអូវ៉ូស៊ីត២។
នៅពេលណ្វៃយ៉ូរបស់ស្ពែម៉ាតូសូអ៊ីត
ជ្រៀតចូលក្នុងស៊ីតូប្លាស​របស់អូវ៉ូស៊ីត២វាធ្វើចំណែកទី២
របស់មេយ៉ូសបន្តទៀតរហូតដល់បញ្ចប់ហើយក្លាយជាអូវុល។ការរលាយចូលគ្នានៃណ្វៃយ៉ូប្រូនុយក្លេអូលនៃកាម៉ែតញី និងកាម៉ែតឈ្មោលរលាយចូលគ្នាបានជាណ្វៃយ៉ូស៊ុត បន្ទាប់មកកោសិកាស៊ុតចែកខ្លួនតាមមីតូសបានកោសិកាដំបូងពីររបស់អំប្រ៊ីយ៉ុង។ការបង្កកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិង កាម៉ែតឈ្មោលហើយបង្កើតបានជាស៊ីកូត។បន្ទប់មកវានិងក្លាយជាការបង្កកំណើតហៅថាទារក។





យុវជនខ្មែរបច្ចុប្បន្នខ្លះកំពុងតែពេញនិយមមើលរឿងភាគថៃដែលចប់មួយវគ្គតទៅមួយវគ្គទៀត អ្នកខ្លះមើលរហូតភ្លេចបាយភ្លេចទឹក មើលតាំងពីព្រឹកទល់ព្រលប់ មើលមិនឈប់ តាមដានរហូតដល់ចប់ បើមិនចប់មិនខ្ចីទៅផ្ទះ។ នៅពេលដែលសួរថា ហេតុអ្វីបានជាមើលអីយ៉ាងនេះ ? ពួកគាត់គ្រាន់តែឆ្លើយចម្លើយយ៉ាងខ្លីថា ព្រោះវាល្អមើល! តែនៅពេលដែលសួរគាត់ទៀតថាល្អមើលយ៉ាងម៉េច? គាត់ថា គាត់ដឹងអត់ទេ! លឺគេថាល្អមើល មើលតាមគេទៅ!

មូលហេតុខ្លះៗដែលនំាឲ្យរឿងថៃល្អមើល ដែលធ្វើឲ្យអ្នកទស្សនាខ្លះមើលឡើងភ្លឹកសា្មរតី គឹថា រឿងថៃ គេផលិតមកមិនម៉ែនសំរាប់តែមើលកំសាន្តតែប៉ុននោះទេ តែរឿងថៃគេផលិត ដើម្បីផ្តល់ជាគំនិត និងផ្តល់ការអប់រំតាមរយៈពាក្យសម្តី និងអារម្មណ៍របស់តួរអង្គដែលនៅក្នុងរឿង។ គ្រប់សម្តីតួរអង្គសុទ្ធតែបង្កប់ទៅដោយអត្តន័យដែលអ្នកមើលខ្លះមិនអាចគិតដល់ រួមជាមួយបច្ចេកទេសក្នុុងការផលិត ការថត ពន្លឺ សំលេង សំដែង និង សាច់រឿង វាស៊ីចង្វាក់នឹងគ្នា ទើបរឿង​ ធ្វើឲ្យអ្នកទស្សនារបស់គេនិយាយថា ល្អមើលណាស់!
ជាក់ស្តែងរឿងថៃមួយដែលនិយាយអប់រំ សំរាប់ការតាំងចិត្តនិងការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ និងលោកគ្រូ ពីរនាក់ដែលបានទៅបង្រៀននៅសាលាបណ្តែតទឹកមួយកន្លែង ឆ្ងាយពីទីប្រជុំជន។
    រឿងនេះបានធ្វើឲ្យគ្រូៗរបស់ប្រទេសថៃយល់ពីការងារនិងកាតព្វកិច្ចរបស់ខ្លួន ការងារជាគ្រូនិងភាពស្និតស្នាលរវាងគ្រូនិងសិស្ស នៅតាមបឋមសិក្សា។ ក្រៅពីការផ្តល់ជាគំនិតអប់រំនិងផ្នត់គំនិត ទៅកាន់អ្នកទស្សនា រឿងនេះក៏នំាយកមកនូវទស្សនីយ៍ភាព មនោសញ្ចេតនា​ ស្នេហា ដែលមិនដែលបានជួបមុខគ្នាតែលួចស្រឡាញ់គ្នាតាមរយៈការអានកំណត់ហេតុរបស់គ្នាដែលស្នេហារបសពួកគេមិនបានជួនគ្នា តាំងពីដើមរឿង តែរហូតដល់ចុងបញ្ចប់នៃរឿងទើបជួបគ្នា។
ស្នេហាតាមរយៈការមិនស្គាល់មុខមានការជួបឧបសគ្គខ្លះដោយសារការមិនបានជួបមុខគ្នាក៏លួចស្រឡាញ់គ្នាហើយ គឺស្រឡាញ់គ្នាតាមរយៈការអានសៀវភៅកំណត់របស់របស់គេដែលបានសរសេរទុកនៅពេលដែលបានជួនប្រទៈការលំបានពេលបង្រៀន។

អ្នកគ្រូអែន និង លោកគ្រូ សង(ពីរ) ឈរស្រមៃអំពីកំពស់របស់មនុស្សក្នុងសៀភៅកំណត់ហេតុ