Monday, November 10, 2014

យុវជនខ្មែរបច្ចុប្បន្នខ្លះកំពុងតែពេញនិយមមើលរឿងភាគថៃដែលចប់មួយវគ្គតទៅមួយវគ្គទៀត អ្នកខ្លះមើលរហូតភ្លេចបាយភ្លេចទឹក មើលតាំងពីព្រឹកទល់ព្រលប់ មើលមិនឈប់ តាមដានរហូតដល់ចប់ បើមិនចប់មិនខ្ចីទៅផ្ទះ។ នៅពេលដែលសួរថា ហេតុអ្វីបានជាមើលអីយ៉ាងនេះ ? ពួកគាត់គ្រាន់តែឆ្លើយចម្លើយយ៉ាងខ្លីថា ព្រោះវាល្អមើល! តែនៅពេលដែលសួរគាត់ទៀតថាល្អមើលយ៉ាងម៉េច? គាត់ថា គាត់ដឹងអត់ទេ! លឺគេថាល្អមើល មើលតាមគេទៅ!

មូលហេតុខ្លះៗដែលនំាឲ្យរឿងថៃល្អមើល ដែលធ្វើឲ្យអ្នកទស្សនាខ្លះមើលឡើងភ្លឹកសា្មរតី គឹថា រឿងថៃ គេផលិតមកមិនម៉ែនសំរាប់តែមើលកំសាន្តតែប៉ុននោះទេ តែរឿងថៃគេផលិត ដើម្បីផ្តល់ជាគំនិត និងផ្តល់ការអប់រំតាមរយៈពាក្យសម្តី និងអារម្មណ៍របស់តួរអង្គដែលនៅក្នុងរឿង។ គ្រប់សម្តីតួរអង្គសុទ្ធតែបង្កប់ទៅដោយអត្តន័យដែលអ្នកមើលខ្លះមិនអាចគិតដល់ រួមជាមួយបច្ចេកទេសក្នុុងការផលិត ការថត ពន្លឺ សំលេង សំដែង និង សាច់រឿង វាស៊ីចង្វាក់នឹងគ្នា ទើបរឿង​ ធ្វើឲ្យអ្នកទស្សនារបស់គេនិយាយថា ល្អមើលណាស់!
ជាក់ស្តែងរឿងថៃមួយដែលនិយាយអប់រំ សំរាប់ការតាំងចិត្តនិងការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ និងលោកគ្រូ ពីរនាក់ដែលបានទៅបង្រៀននៅសាលាបណ្តែតទឹកមួយកន្លែង ឆ្ងាយពីទីប្រជុំជន។
    រឿងនេះបានធ្វើឲ្យគ្រូៗរបស់ប្រទេសថៃយល់ពីការងារនិងកាតព្វកិច្ចរបស់ខ្លួន ការងារជាគ្រូនិងភាពស្និតស្នាលរវាងគ្រូនិងសិស្ស នៅតាមបឋមសិក្សា។ ក្រៅពីការផ្តល់ជាគំនិតអប់រំនិងផ្នត់គំនិត ទៅកាន់អ្នកទស្សនា រឿងនេះក៏នំាយកមកនូវទស្សនីយ៍ភាព មនោសញ្ចេតនា​ ស្នេហា ដែលមិនដែលបានជួបមុខគ្នាតែលួចស្រឡាញ់គ្នាតាមរយៈការអានកំណត់ហេតុរបស់គ្នាដែលស្នេហារបសពួកគេមិនបានជួនគ្នា តាំងពីដើមរឿង តែរហូតដល់ចុងបញ្ចប់នៃរឿងទើបជួបគ្នា។
ស្នេហាតាមរយៈការមិនស្គាល់មុខមានការជួបឧបសគ្គខ្លះដោយសារការមិនបានជួបមុខគ្នាក៏លួចស្រឡាញ់គ្នាហើយ គឺស្រឡាញ់គ្នាតាមរយៈការអានសៀវភៅកំណត់របស់របស់គេដែលបានសរសេរទុកនៅពេលដែលបានជួនប្រទៈការលំបានពេលបង្រៀន។

អ្នកគ្រូអែន និង លោកគ្រូ សង(ពីរ) ឈរស្រមៃអំពីកំពស់របស់មនុស្សក្នុងសៀភៅកំណត់ហេតុ