Thursday, November 27, 2014




ថ្ងៃព្រហស្បត្តិ៍ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិសិត្សឆ្នាំទី២នៃសាលាបច្ចេក​ទេស​ដុនបូស្កូខេត្តកែបបានធ្វើដំណើរទៅកាន់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលរួមសិក្ខាសាលាសិក្សាផ្នែកទំនាកទំនងសង្គម ដែឡសិក្ខាសាលានេះបានដឹកនាំ
ដោយលោក ពុក លីសំណាង​ដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមមី(Noemi)ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំង លោកគ្រូ Lev Tula និង ជាមួយលោកគ្រូ អ្នកគ្រូ ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់។

ក្នុងខណៈពេលនៃការជួបជុំគ្នានេះផងដែរ ក៏មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី (Noemi)  ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅក្នុងប្រទសបារាំង។ អ្នកគ្រូណូអេមី (Noemi)មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំងផងដែរ។ គាត់ចាប់ផ្តើមធ្វើការជា ការអ្នកការសែតនៅក្នុងស្ថានីយ៍ វិទ្យុអស់រយៈពេលមួយឆ្នាំ នៅពេលដែល គាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុគាត់បានទៅរៀនបន្តនូវជំនាញជាអ្នកការសែត។ ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំង ដែលជាក្រុមហ៊ុន TF1។ នៅពេលដែលគាត់ធ្វើការនៅ ទូរទស្សន៍ជាលើកដំបូង គេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជន។ តាមបទពិសោធន៍របស់អ្នកគ្រូណូអេមី (Noemi)  គាត់បាននិយាយថា ការងារជាអ្នកប្រមូលយកពត៌មាន ត្រូវតែមានភាពអត់ធ្មត់ ព្រោះថាពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មាន មានប្រជាពលរដ្ឋខ្លះ ដែលនិយាយពាក្យមិនគួរសម្យទៅកាន់អ្នកការសែត រឺក៏អាចជាប្រើពាក្យសំដីគំរោះគំរើយ មិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។ អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យ ប្រជាជន ផ្តល់ពត៌មានដែលជាក់លាក់និង មិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។ អ្វីដែលអ្នកគ្រូណូអេមី (Noemi) បាននិយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺថាមិនត្រូវ បោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ ហើយជាចុងក្រោយអ្នកគ្រូណូអេមី (Noemi) បានប្រាប់អោយខិតខំរៀនសូត្រដើម្បីទទួលបាននូវជោគជ័យក្នុងការរៀនសូត្រផងដែរ។ ហើយក្រោយពីបញ្ចប់សិក្ខាសាលាសិស្សផ្នែកទំនាក់ទំនងសង្គមកែបនិងកំពុងសោមស្តីពីកម្មវិធីទូរទស្សន៏ជាមួយអ្នកគ្រួណូអេមី (Noemi)រួចមក។ សិស្សានុសិស្សទាំងអស់បានធ្វើដំណើកំសាន្តជាមូយគ្នានៅឆ្នេរ អូទ្រេះ​ ខេត្តព្រះសីហនុ​។