Tuesday, November 11, 2014


នៅពេលដែលទារកនៅក្នុងផ្ទៃរបស់ម្តាយ ទារកអាចដឹងនូវអ្វីដែលម្តាយ បានធ្វើនៅខាងក្រៅ គ្រប់ពាក្យសម្តី របស់ម្តាយឬ ឪពុកដែលបាននិយាយទារកអាចស្តាប់លឺទាំងអស់។ ទារកមិនអាចយល់នូវអ្វីដែលម្តាយឬឪពុកបានធ្វើឬនិយាយ ប៉ុន្តែទារកអាចទទួលពត៌មានដែលគេបានលឺដាក់ទុកក្នុង ផ្នែកមួយនៃខួរក្បាលដែលគេហៅថា អនុសម្បជញៈ(Sub-Conscious)។ ពត៌មានដែលបានរក្សាទុកក្នុងផ្នែកនេះអាចស្ថិនៅក្នុងខួរក្បាលរបស់ទារកអស់មួយជីវិត។ ដូចនេះហើយបានជាឪពុកម្តាយខ្លះមិនហ៊ាននិយាយអ្វីដែលបង្កឲ្យមានការប៉ះពាល់ដលកូនទេនៅពេលដែលកូននៅក្នុងផ្ទៃ។ ពេលខ្លះនៅពេលដែលឪពុកម្តាយមិនដឹងអំពីបញ្ហានេះ គ្រូពេទ្យតែងតែបា្រប់ទៅឪពុកម្តាយមិនឲ្យនិយាយគ្នាផ្តេសផ្តាស ឲ្យទារកលឺ ឬមិននិយាយាគ្នាខ្លាំងដែលរំខានដល់កូន ជាពិសេសម្តាយព្រោះម្តាយជាអ្នកដែលពោពោះកូន នៅជាមួយកូនច្រើ​នជាងគេ។
រឿងទាំងអស់នេះអាចទាក់ទងទៅដល់ការគិតរបស់ក្មេងនៅពេលដែលក្មេងនោះកើតមក និងធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍ និងអត្តចរិករបស់ក្មេង។ រឿងដែលទារកបានលឺនៅពេលដែលគេនៅក្នុងផ្ទៃ គេបានរក្សាទុកនៅក្នរខួរក្បាល ដែលពេលខ្លះអាចកកើតជាសុបិន។
ការយល់សុបិននេះមានលក្ខណៈខុសៗគ្នាទៅតាមការគិត និងការចង់ចាំជាប់នៅក្នុងខួរក្បាលរបស់បុគ្គម្នាក់ៗ។តាមការស្រាវជា្រវបានបង្ហាញថា សកម្មភាពអ្វីដែលមនុស្សបានធ្វើ ឬបានគិតខណៈពេលពីថ្ងៃ វាបានដក់ជាប់ក្នុងខួរក្បាល បន្ទាប់មកនៅពេលដែលយើងចូលទៅដំណេក ខួរក្បាលរបស់យើងនៅតែធ្វើការ។រឿងណាដែលយើងគិតអំពីវាខ្លំាងជាងគេ វានឹងបង្ហាញចេញជាសុបិន ទៅតាមការគិតរបស់យើង។ សុបិនភាគច្រើកើតឡើងនៅបន្ទាប់ពីមនុស្សទើបនឹងចាប់ផ្តើមលង់ដំណេក និងនៅមុនពេលដែលយើងក្រោកពីដំណេក។

ហេតុអ្វីបានជាយើងសុបិនឃើញអ្វីដែលយើងមិនដែលបានគិតពីវា ហើយយើងមិនដែលបាន ជួបវាពិមុនមក? ចំពោះការសុបិនជាអាចកើតឡើងជាញឹកញាប់នូវរឿងដែលយើងមិនបានគិត និងមិនដែលបានេជួបប្រទះពីមុនមក។ រឿងទាំងអស់នេះកើតឡើបណ្តាលមកពី រឿងដែលដក់ទុកនៅក្នុងផែ្នកមួយនៃខួរក្បាលរបស់យើងដែលគេហៅថា អនុសម្បជញៈ(Sub-Conscious)។ អនុសម្បជញៈនេះមានឥទ្ធិពលលើពីអ្វីដែលយើងបានដឹងនិងអ្វីដែលយើងបានមើលឃើញ។
រឿងដែលបានរក្សាទុកនៅក្នុងផ្នែកនេះភាគច្រើនសុទ្អតែជារឿងដែលយើងបានទទួលវាខណៈពេលដែលយើងនៅជាទារក។យើងមិនដែលបានដឹងពីអ្វីដែលនៅក្នុងសុបិនរបស់យើង យើងមិនដែលបានគិតពីអ្វីដែលបានកើតឡើងក្នងសុមិនរបស់យើង ប៉ន្តែយើងប្រែហែលជាធ្លាប់បានស្តាប់លឺ ឪពុកម្តាយយើយនិយាយនៅពេលដែលយើងនៅក្នុងផ្ទៃ។ ហេតុនេះហើយបានជាពេលខ្លះយើងមានសុបិនប្លែកៗ ហើយជួបរឿងប្លែកៗ ដែលយើងមិនដែលបានគិតវាពីមុន។