- តើអ្នកការសែតត្រូវជៀសវាងទង្វើរអ្វីខ្លះក្នុងការក្លាយជាអ្នកការសែតដ៏ល្អម្នាក់?
- តើនៅក្នុងរឿង Night crawler មានគំនិតអប់រំអ្វីខ្លះដល់អ្នកទស្សនា?
- ការសង្ខេបរឿង Night crawler?
- តើលោក Louis Bloom សម្តែងក្នុងរឿង Night crawler នេះមានភាពជាអ្នកការសែតដែរឫទេ?
- អ្នកសែត មិនត្រូវសរសេរពត៌មានអ្វីដែលលើសពីការពិត
- អ្នកការសែត មិនត្រូវធ្វើរឿងអ្វីមួយដើម្បីបង្កើតបានជាពត៌មានទេ
- អ្នកការសែត មិនត្រូវសរសេរអ្វីដែលប៉ះពាល់ទៅដល់សិទ្ធឯកជនរបស់បុគ្គលណាម្នាក់ឡើយ
- អ្នកការសែត មិនត្រូវលាក់បាំងការពិតដែលបានមានកើតឡើងក្នុងហេតុការណ៍
- អ្នកការសែត មិនត្រូវសរសេរពត៌មានណាដែលគ្មានភស្តុតាង និងសាក្សីគ្រប់គ្រាន់ឡើយ
- អ្នកការសែត មិនត្រូវយកពត៌មាន ឫចុុះថតយកឯកសារផ្សេងៗមុនប៉ូលីសមកដល់កន្លែងកើតហេតុនោះទេ
- អ្នកការសែតត្រូវយកព័ត៌មានទាន់ហេតុការណ៍
- នៅក្នុងរឿងនេះចង់អប់រំទៅលើអ្នកទស្សនា ឫអ្នកការសែតមួយចំនួនធំដែលតែងតែនិយាយបំភ្លឺសរឿងអ្វីមួយពីការពិត និងចង់បង្ហាញឲ្យយើងពិចារណាទៅលើតួរអង្គអ្នកការសែតម្នាក់ឈ្មោះ Louis Bloom ដែលគាត់ចុះទៅយកមកពត៌មាន គឺដើម្បីយកមកលក់ទៅឲ្យអ្នកសរសេរពត៌មួយផ្សេងទៀត ទាំងគាត់មិនដែលបានសិក្សាពីភាពជាអ្នកការសែតពីមុនមកទេ។
- បង្ហាញពីភាពក្លាហានក្នុងការចុះទៅយកពត៌មានទាំងមិនគិតពីអាយុជីវិតរបស់ខ្លូន។
- ដោយសារភាពអាត្មានិយម និងការចង់បានពត៌មានរបស់លោក Louis Bloom បានធ្វើអ្នករួមការងាររបស់គាត់លោក Rick ស្លាប់បាត់បង់ជីវិត
ការសង្ខេបរឿង Night crawler
- អ្នកដឹកនាំរឿងដោយលោក: Dan Gilroy
- អ្នកផលិតដោយ: Jennifer, Tony Gilroy, Michel Litvak, Jake Gyllyenhaal, David Lancaster
- និពន្ធដោយលោក: Dan Gilroy
- កែសម្រួលដោយលោក: John Gilroy
- ការសម្តែងដោយ: Jake Gyllenhaal, Rene Russo, Riz Ahmed, Bill Paxton
ក្នុង Night crawler តួរអង្គលោក Louis bloom គឺជាបុរស់ម្នាក់ដែលគ្មានការងារធ្វើហើយគាត់ព្យាមដើររកការងារធ្វើប៉ុន្តែរកមិនបាន ថ្ងៃមួយគាត់បានទៅសុំការងារពីបុរស់ម្នាក់តែបុរស់មិនព្រមទទួលគាត់ឲ្យធ្វើការនោះទេ។ថ្ងៃបន្ទាប់គាត់ក៏បានឃើញគ្រោះថ្នាក់ចរាចរណ៍មួយ គាត់ក៏បានឈប់មើលហេតុការណ៍នោះ ហើយបន្ទាប់គាត់បានឃើញអ្នកការសែតពីរនាក់ដែលមកពីអង្គភាព CHP ចុះថតដើម្បីសរសេរពត៌មាន។ នៅពេលគាត់បានឃើញដូចនេះគាត់ក៏មានចំណាប់អារម្មណ៏ចង់ធ្វើជាអ្នកការសែតដូចគេទាំងពីរនាក់នោះ។ក្រោយមកគាត់ក៏បានទិញកាំមេរាមួយហើយគាត់បានព្យាយាមតាមដាននៅវិទ្យុពត៌មានបន្ទាន់ ហើយគាត់បានដឹងពត៌មានមួយដែលទាក់ទងនិងការបើកបរដោយមានជាតិអាកុលនៅក្នុងខ្លួន ពេលគាត់បានដឹងពត៌មានដូចនេះគាត់ក៏បានចុះទៅថត ប៉ុន្តែប៉ូលីសដែលនៅទីនោះបានសួរគាត់ថាលោកកំពុងធ្វើអ្វីនិង? ហើយគាត់ក៏បានឆ្លើយថាគាត់កំពុងតែយកពត៌មាន, លោកថតដើម្បី? ហើយគាត់ក៏បានឆ្លើយថាគាត់ថតដើម្បីផលិតជាវីឌីអូ, លោកមកពីស្ថានីទូរទស្សមួយណា? ហើយគាត់ក៏បានឆ្លើយថាគាត់អត់ដឹង។
បន្ទាប់ពីថតបានវីឌីអូពត៌មាននេះហើយលោក Louis bloomទៅស្ថានីទូរទស្សមួយកន្លែងដើម្បីលក់វីដេអូពត៌មានមួយនេះ ដោយលោកលក់ក្នុងតម្លៃ 1000$ ប៉ុន្តែអ្នកគ្រប់ខាងស្ថានីទូរទស្សបានឲ្យក្នុងតម្លៃ 250$។
លោក Louis bloomតែងតែធ្វើរឿងនេះដដែលៗដោយគាត់មិនគិតថាអ្វីដែលគាត់កំពុងតែធ្វើនេះគឺជាអំពីខុសច្បាប់ និងខុសសីលធម៌នោះឡើយ គឺគាត់គិតតែធ្វើយ៉ាងណាឲ្យតែមានពត៌មានដើម្បីលក់ប្តូរយកប្រាក់តែប៉ុនោះ។
បន្ទាប់ពីថតបានវីឌីអូពត៌មាននេះហើយលោក Louis bloomទៅស្ថានីទូរទស្សមួយកន្លែងដើម្បីលក់វីដេអូពត៌មានមួយនេះ ដោយលោកលក់ក្នុងតម្លៃ 1000$ ប៉ុន្តែអ្នកគ្រប់ខាងស្ថានីទូរទស្សបានឲ្យក្នុងតម្លៃ 250$។
លោក Louis bloomតែងតែធ្វើរឿងនេះដដែលៗដោយគាត់មិនគិតថាអ្វីដែលគាត់កំពុងតែធ្វើនេះគឺជាអំពីខុសច្បាប់ និងខុសសីលធម៌នោះឡើយ គឺគាត់គិតតែធ្វើយ៉ាងណាឲ្យតែមានពត៌មានដើម្បីលក់ប្តូរយកប្រាក់តែប៉ុនោះ។