1មូលហេតុអ្វីបន្តាលអោយមានជម្ងឺរាក?
២តើយើងជួយក្មេងដោយវិធីណា?
៣ពីរបៀបព្យាបាលជម្ងឺរាក
៤របៀបការពារកុមារ
៥ការជួយកុមារឲ្យញឹមអាហារនៅពេលឈឺ
ជម្ងឺរាកបណ្តាលឲ្យមានការខ្សោះជាតិទឹក
និងការខ្វះជាតិអាហារហើយធ្វើឲ្យកុមារស្លាប់ជាង៣លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោកមានបន្ត៖
ចំណុចសំខាន់ៗទាំង៧ដែលត្រូវយល់ដឹងនៅក្នុងជំពូកនេះអាចជួយមាតាបិតានិងសហគមន៍ការពារនិងចៀសផុតភាគច្រើនពីមរភានិការខ្វះជាតិអាហារទោះនោះដែលបង្កឡើងដោយសារជម្ងឺរាក។
មូលហេតុចម្បងនៃជម្ងឺរាក
គឺការខ្វះអនាម័យ ការខ្វះជាតិទឹកសំរាប់ផឹក
ការរស់នៅកកកុញគ្នានិងការនិយមបំបៅទឹកដោះគោជាជាងទឹកដោះម្តាយ ។
រាជរដ្ឋភិបាលត្រូវទទួលខុសត្រូវក្នុងការជួយគាំទ្រសហគមន៍ដើម្បីដោះស្សាយបញ្ហាទាំងនេះ
។ចំណុចសំខាន់ៗដែលគួរយល់ដឹងអំពីជម្ងឺរាក៖
1. ជម្ងឺរាកអាចសម្លាប់កុមារ
ដោយសារការបាត់បង់ជាតិទឹកច្រើនពេកនៅក្នុងខ្លួន។
2. កុមារដែលមានជម្ងឺរាកត្រូវការអាហារ
3. ពេលដែលកុមារបៅដោះម្តាយមានជម្ងឺរាក
ចាំបាច់ត្រូវតែបន្តបំបៅដោះតទៅទៀត
4. កុមារដែលទើបនឹងបាត់រាកត្រូវការអាហារមួយពេលបន្ថែម
ជារៀងរាល់ថ្ងៃក្នុងរយៈក្នុងពេលយ៉ាងតិចពីរអាទិត្យ។
5. គេចាំបាច់ត្រូវការជំនួយពីគ្រូពេទ្យ
ប្រសិនបើជំរាកមានសភាពធ្ងន់ធ្ងរជាងធម្មតា ឬកុមាររាកមិនបាត់ជាងពីរអាទិត្យ។
6. ថ្នាំពេទ្យទាំងឡាយក្រៅអំពីអូរ៉ាលីត
មិនត្រូវផ្តាល់ឲ្យកុមារមានជម្ងឺរាកទេ លើកលែងតែមានបញ្ហាពីគ្រូពេទ្យ។
7. ជម្ងឺរាកអាចបង្ការបានដោយសារបំបៅដោះម្តាយ
ការចាក់ថ្នាំបង្ការឲ្យកុមារទាំងប្រឆាំងនិងជម្ងឺកញ្រ្ជិល ការប្រើប្រាស់បង្គន់អនាម័យ
ការទុកដាក់ទឹក និងចំនីអាហារឲ្យបានស្អាត និងការលាងដៃមុនប៉ះពាល់ចំណីអាហារ។
ព័ត៍មានបន្ថែម
ជាញឹកញាប់ជម្ងឺរាកធ្វើឲ្យកុមារស្លាប់ដោយសារការខ្សោះជាតិទឹក។
បានសេចក្តីថាកុមារបានបាត់បង់ជាតិទឹកជាច្រើននៅក្នុងខ្លួន។
ដូច្នេះនៅពេលដែលកុមារចាប់ផ្តើមរាកភ្លាមចាំបាច់ត្រូវផ្តល់ទឹកឲ្យកុមារផឹកទឹកបន្ថែមទៀត
ដើម្បីជំនួសទឹកដែលបាត់បង់នៅពេលរាក។
Ø ត្រូវឲ្យកុមារទាំងឡាយផឹកទឹកមានដូចខាងក្រោមនេះ
v ទឹកដោះម្តាយ
បបររាវៗ
ទឹកស៊ុប
ទឹកបាយ
ទឹកផ្លែឈើស្រស់
ទឹកតែស្តើង
ទឹកដូងខ្ចី
ទឹកដែលបានមនពីប្រភពទឹកស្អាត(បើអាចធ្វើបានគួរដាំវាឲ្យពុះរួចទុកឲ្យត្រជាក់)
ទឹកអូរ៉ាលីត
កុមារដែលមានជម្ងឺរាកត្រូវការចំនីអាហារ
ប្រសិនបើឪពុកម្តាយមិនប្រឹងប្រែងតស៊ូផ្តល់អាហារដល់និងទឹកដល់កូន
នៅពេលកំពុងរាកនោះនិងបន្ទាប់ពីពេលជាសះស្បើយទេ។ កុមារដែលមានជម្ងឺរាកតែងតែបាត់បង់ភាពឃ្លាន
។ដូច្នេះហើយការផ្តល់អាហារដល់កុមារឲ្យវាដំបូងពិបាកណាស់។ក៏បន្តែត្រូវតែសាកល្បងម្តងហើយម្តងទៀត
ដើម្បីឲ្យវាព្រមបរិភោគ
ដោយផ្តល់អាហារណាដែលវាចូលចិត្តក្នុងចំនួនល្មមក្នុងមួយពេលៗប៉ុន្តែឲ្យបានញឹកញាប់កាន់តែល្អ។ នៅពេលកុមារនៅបោះដោះម្តាយមានជម្ងឺរាក
ចាំបាច់ត្រូវបំបៅដោះបន្តទៅទៀត
គេតែងនិយាយប្រាប់ម្តាយថា
ពេលណាកូនរាកត្រូវបន្ថយបំបៅដោះកូន។ ពាក្យសំដីនេះមិនត្រឹមត្រូវទេ ។
ការបំបៅដោះម្តាយត្រូវតែធ្វើបន្ត ហើយបើអាចធ្វើទៅបាន គួរបំដោះឲ្យបានញឹកញាប់ជាងធម្មតា។ កុមារទើបតែបាត់រាក
ត្រូវការអាហារមួយពេលបន្ថែមជារៀងរាល់ថ្ងៃក្នុងរយៈពេលយ៉ាងតិចពីរអាទិត្យ
គឺជាចំនីអាហារដ៏សំខាន់បំផុតសម្រាប់ឲ្យកុមារបានជាសះស្បើយពេញលេញ។នៅពេលលកុមារឃ្លានឡើងវិញ
ហើយអាចបូរិភោគអាហារមួយពេលបន្ថែមជារៀងរាល់ថ្ងៃក្នុងរយៈពេលយ៉ាងតិចពីរអាទិត្យ។
កុមារមិនអាចជាសះស្បើយពេញលេញបានទេ ប្រសិនបើទម្ងន់របស់វាមិនអាចកើនឡើងឲ្យស្មើនឹងទម្ងន់ខ្លួនវាចាប់ផ្តើមឈឺដំបូងទេនោះ។
ការបំបៅដោះម្តាយបានញឹកញាប់ជាងធម្មតា
ក៏អាចជួយឲ្យកុមារឆាប់ជាសះស្បើយដែរ។
គេចាំបាច់ត្រូវការការជំនួយពីគ្រូពេទ្យ
ប្រសិនបើជម្ងឺរាកមានសភាពធ្ងន់ធ្ងរជាងធម្មតា ឬកុមាររាកមិនបាត់ច្រើនជាងពីរអាទិត្យ
ឬឈាមនោក្នុងលាមក
ឪពុកម្តាយត្រូវនាំកុមារទៅជួបជាគ្រូទេព្យភ្លាម
ប្រសិនបើកុមារៈ
·
មានគ្រុនក្តៅខ្លួន
·
ស្រេកទឹកខ្លាំងពេក
·
មិនស៊ី
ឬផឹកទឹកដូចធម្មតា
·
ក្អូតញឹកញាប់
·
រាកសុទ្ធតែទឹកច្រើនដងក្នុងមួយម៉ោង
(ជាសញ្ញានៃរាកមូល)
·
មានជម្ងឺរាកលើសពីរ២អាទិត្យ
ថ្នាំពេទ្យទាំងឡាយក្រៅអំពីអ៊ូរ៉ាលីត
មិនត្រូវផ្តល់
ឲ្យកុមារដែលមានជម្ងឺរាកទេលើកលែងតែមានបញ្ជីពីគ្រូពេទ្យ
ថ្នាំពេទ្យភាគច្រើនសម្រាប់ជម្ងឺរាកពុំមានប្រយោជន៍
ឬមានគ្រោះថ្នាក់ទៀតផង ជម្ងឺរាកនឹងបាត់ដោយខ្លួនឯងក្នុងរយៈពេល២ ឬ៣ដង។គ្រោះថ្នាក់ពិតប្រាកដពុំមិនបន្តាលមកពីរាកនោះទេ
តែមកពីការខ្វះជាតិអាហារ និងបង់ជាតិទឹកច្រើនពីក្នុងខ្លួនកុមារ។
មិនត្រូវផ្តល់ថ្នាំគ្រាប់
ឬថ្នាំពេទ្យផ្សេងទៀតសម្រាប់ជម្ងឺរាកឲ្យកុមារទេ លើកលែងតែមានបញ្ជាពីគ្រូពេទ្យ។ ថ្នាំសម្លាប់មេរោគ
(អង់ទីប៊ីយូទិក)គួរឲ្យកុមារមានជម្ងឺរាក មានឈាមលាយក្នុងលាមក
ប៉ុន្តែលោះមានបញ្ជាពីគ្រូពេទ្យ ។ ថ្នាំដ៏ទៀតមិនអាចប្រើបានទេ ។ជម្ងឺរាកអាចបង្ការបានដោយសារការបំបៅដោះម្តាយ
ការចាក់ថ្នាំបង្ការឲ្យកុមារទាំងអស់ប្រឆាំងជម្ងឺកញ្រ្ជិល ការប្រើបា្រស់បង្គន់អនាម័យ
ការទុកដាក់ទឹក និងចំនីអាហារអោយបានស្អាត និងការលាងដៃមុនប៉ះពាល់ចំនីអាហារ ជម្ងឺរាកបណ្តាលមកពីមេរោគនៅក្នុងលាមកចូលទៅក្នុងមាត់
។ មេរោគទាំងនោះឆ្លងសាយភាយទៅក្នុងទឹក ក្នុងចំនីអាហារ នៅលើដៃ
នៅប្រដាប់ដាហូបចុកនិងទឹក ឆ្លងតាមរុយ និងក្អែលនៅក្រោក្រចកដៃ។ ដើម្បីការពារជម្ងឺរាក
ត្រូវបញ្ឈប់មេរោគទាំងនេះកុំអោយចូលក្នុងមាត់កុមារ ភាពក្រីក្រនិងការខ្វះខាតសេវាកម្មនានា ដូចជាទឹកស្អាតសម្រាប់ផឹក
ធ្វើឲ្យគ្រួសារទាំងឡាយមានការពិបាកការពារចម្ងឺរាក ។ ប៉ុន្តែវិធីដ៏ល្អ
និងមានប្រសិតភាពបំផុតគឺៈ
·
}